មាតិកា
ការចុះត្រួតពិនិត្យនិងវាយតម្លៃទីតាំងបង្កើតកសិដ្ឋានចិញ្ចឹមជ្រូកសាច់ចំនួន​២កន្លែង​ នៅ​ ឃុំ​អន្លង់ត្នោត​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ៣១ សីហា ២០២២
111

ថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២​ លោក​ ផាត់ សារុន ប្រធានការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ ដោយមានសមាសភាពចូលរួមមាន៖
លោក ដាង រ៉ាឌី ប្រធានការិយាល័យ​គាំពារបរិស្ថានខេត្តពោធិ៍សាត់,​ លោកស្រី​ ប៉ិន​ ស៊ីវឡា​ មេឃុំ​អន្លង់ត្នោត​,​ លោក ថា វ៉ាន់ថេន មន្ត្រី ការិយាល័យ​ ផលិកម្ម​ និងបសុព្យា​បាលខេត្ត,​ លោក​ អុប​ អង់សាលីតា​ តំណាងម្ចាស់កសិដ្ឋាន​ ​អុប​ ច័ន្ទ​ដាវី​,​ លោក​ ហ៊​ គីម​សេង​ ម្ចាស់​កសិដ្ឋាន​,​ លោក​ ឃួន​ ជឺ​ ពេទ្យសត្វ​ក្រុម​ហ៊ុនស៊ីភី​ ។ បានចុះធ្វើកំណត់ហេតុនៃការចុះត្រួតពិនិត្យនិងវាយតម្លៃទីតាំងបង្កើតកសិដ្ឋានចិញ្ចឹមជ្រូកសាច់ចំនួន​២កន្លែង​៖
-​ ខ្នាតមធ្យម​ឈ្មោះ​ ហ៊​ គីម​សេង​ 
-​ ខ្នាត​ធំ​ឈ្មោះ​ អុប​ ច័ន្ទ​ដាវី​ សហការជាមួយក្រុមហ៊ុនស៊ីភី ស្ថិតនៅ ចំណុច​សំពៅលង់​ និង​ចំណុច​  ក្នុងភូមិ ខ្លាក្រពេី​ ឃុំ​អន្លង់ត្នោត​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់ ។​ ជាលទ្ធផល: ក្រុមការងារមានការពេញចិត្តថា ទីតាំងកសិដ្ឋានសមស្របល្អ មិនប៉ះពាល់បរិស្ថាន  មិនប៉ះពាល់ប្រជាជន នៅដាច់ស្រយាលពីទីប្រជុំជន​ និង​ដី​កម្មសិទ្ធិ​ឯកជន​ស្របច្បាប់​ ដែល​អាចបង្កើតកសិដ្ឋានចិញ្ចឹមសត្វ​ ដោយគោរពតាមប្រកាសលេខ ៥៤៩ប្រក.កសកស្តីពីចំណាត់ថ្នាក់ខ្នាត បទដ្ឋានបច្ចេកទេស និងនីតិវិធីសម្រាប់ការផ្តល់លិខិតអនុញ្ញាតការចិញ្ចឹមសត្វនិងការបង្កាត់ពូជ​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter