មាតិកា
កិច្ចប្រជុំស្តីពីការស្នើសុំតម្លើងសូឡាសម្រាប់វិស័យកសិកម្ម របស់អង្គការភីន ដែលអនុវត្តដោយក្រុមហ៊ុនសូជី នៅសង្កាត់លលកស និងសង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ នៅសាលប្រជុំ​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ០១ កញ្ញា ២០២២
71

ថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរបានចូលរួមកិច្ចប្រជុំស្តីពីការស្នើសុំតម្លើងសូឡាសម្រាប់វិស័យកសិកម្ម របស់អង្គការភីន ដែលអនុវត្តដោយក្រុមហ៊ុនសូជី នៅសង្កាត់លលកស និងសង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ដោយមានការចូលរួមពីលោក សុង សុធា អភិបាលរងក្រុងពោធិ៍សាត់ ការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍ក្រុង លោកប្រធានការិយាល័យរដ្ឋបាល និងផ្សព្វផ្សាយកសិកម្ម ទីប្រឹក្សា និងបុគ្គលិកគម្រោងអង្គការភីន ប្រចាំខេត្តពោធិ៍សាត់ សរុប១០នាក់/ស្រី០១នាក់។គោលបំណងមានជារួម៖
-បង្ហាញពីសារៈប្រយោជន៍នៃការប្រើប្រាស់សូឡាសម្រាប់វិស័យកសិកម្ម 
-បង្ហាញពីលទ្ធផលសង្ខេបពីលទ្ធផលនៃការអនុវត្តគម្រោងនៅស្រុកកណ្តៀង 
-សុំផ្តល់អនុសាសន៍ កែលំអឯកសារស្នើសុំតម្លើងសូឡាបូមទឹកឱ្យស្របតាមបែបបទរដ្ឋបាល និងការគាំទ្រពីរដ្ឋបាលក្រុងពោធិ៍សាត់ និងមន្ទីរកសិកម្ម ដើម្បីឱ្យក្រុមហ៊ុនសូជី អនុវត្តប្រកបដោយការធានា
-ការទទួលខុសត្រូវចំពោះគុណភាព និងផលប៉ះពាល់នៅពេលក្រោយ។

ចំនួនអ្នកចូលទស្សនា
Flag Counter