ថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី សួង កញ្ញា អនុប្រធានការិយាល័យរដ្ឋបាលបុគ្គលិក, លោកស្រី ហ៊ោន គន្ធី មន្ត្រីការិយាល័យរដ្ឋបាលបុគ្គលិក និងលោក ខ្វើ ពី មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសផលិកម្មដំណាំស្រូវជូនមន្ត្រីថ្នាក់ខេត្ត ក្រោមធិបតីភាពលោក គង់ សំអឿន ជាអនុប្រធាននាយដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ។ វគ្គបណ្តុះបណ្តាលនេះមានរយ:ពេល២ថ្ងៃ និងមានគោលបំណង: ពង្រឹងសមត្ថភាពបន្ថែមដល់មន្ត្រីសហការថ្នាក់ខេត្តអំពីបច្ចេកទេសផលិតកម្មដំណាំស្រូវ សម្រាប់ធ្វើការផ្សព្វផ្សាយបន្តដល់កសិករ ។ ការបណ្តុះបណ្តាលមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំនាយដ្ឋានដំណាំស្រូវ ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីរាជការដែលមកពីខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រៃវែង ខេត្តកំពង់ធំ និងខេត្តតាកែវ សរុបចំនួន ២៧នាក់ ស្រី ០៨នាក់។
រៀបចំដោយ: នាយដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ។