ថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ លោក លោកស្រី ប្រធាន-អនុប្រធានការិយាល័យជំនាញ និងតំណាងខណ្ឌរដ្ឋបាលជលផល បានចូលរួមវគ្គបណ្តុះបណ្តាលអប់រំផ្នែកហិរញ្ញវត្ថុដល់គ្រូបង្គោលប្រចាំខេត្ត ជូននៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ រៀបចំដោយ ស៊ីជែនតា មូលនិធិដើម្បីនិរន្តភាពកសិកម្ម (Syngenta Foundation for Sustainable Agriculture ) មានរយ:ពេល១ថ្ងៃដោយមានអ្នកចូលរួមសរុប ២៣នាក់/ស្រី ១០នាក់។
ខ្លឹមសារសំខាន់រួមមាន:
១.ការរៀបចំធ្វើគម្រោងផែនការគ្រួសារ
២.ការសន្សំប្រាក់ និងការបង្កើនប្រាក់ចំណូល (តម្រូវការ និងការចង់បាន)
៣.ការគ្រប់គ្រងហានិភ័យ(ហានិភ័យគ្រប់គ្រងបាន និងមិនអាចគ្រប់គ្រងបាន)និងវិធានការសំខាន់ៗ
៤.ការធានារ៉ាប់រងជាដំណោះស្រាយ ផ្ទេរហានិភ័យលើវិស័យកសិកម្ម ។