មាតិកា
បន្តចុះតាមដាន និងសង្កេតការផលិតកម្ម និងប្រមូលផលបន្លែរបស់ក្រុមផលិតកម្ម នៅសង្កាត់រលាប ក្រុងពោធិ៍សាត់​ ខេត្ត​ពោធិ៍សាត់​
ចេញ​ផ្សាយ ០១ កញ្ញា ២០២២
80

ថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ភ្នាក់ងារផ្សព្វផ្សាយ ចឹក ចាន់នី ប្រចាំនៅសង្កាត់រលាប ក្រុងពោធិ៍សាត់ ដោយមានការណែនាំពីក្រុមការងារថ្នាក់ខេត្ត បានបន្តចុះតាមដាន និងសង្កេតការផលិតកម្ម និងប្រមូលផលបន្លែរបស់ក្រុមផលិតកម្ម មាន
១. កសិករ ទី អេង ភេទស្រី (ផ្ទះសំណាញ់)
២. កសិករ ដោក ណារី ភេទស្រី (ផ្ទះសំណាញ់)
៣. កសិករ ជា សុភ័ក្រ្ត ភេទប្រុស (ចំការបន្លែ) នៅទីតាំងភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ លើការផលិតកម្មបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ និងចំការបន្លែ​លក្ខណៈអាជីវកម្ម ។ ជាលទ្ធផលនៃការប្រមូលផលដំណាំបន្លែសរុប ១.៧៣០គ.ក្រ មានលំអិតដូចតទៅ៖
-​ បន្លែស្ពៃ ចំនួន ៩០០គ.ក្រ លក់បាន១គ.ក ថ្លៃ ១.៥០០រៀល សរុប ១.៣៥០.០០០រៀល
-​ ត្រសក់ ចំនួន ៨០គ.ក្រ លក់បាន១គ.ក្រ ថ្លៃ ១.២០០រៀល សរុប ៩៦.០០០រៀល
-​ ននោងប្រហើរ ចំនួន ៧៥០គ.ក្រ លក់បាន១គ.ក្រ ថ្លៃ២.២០០រៀល សរុប ១.៦៥០.០០០រៀល
-​ កសិករក្នុងផ្ទះសំណាញ់ បានបន្តដាំដុះស្ពៃខ្មៅ ស្ពៃក្រញាញ់ និង បន្តការថែទាំនិងប្រមូលផលពីចំការមានត្រសក់ ននោងប្រហើរ និងដំណាំមួយចំនួនលើផ្ទៃដីដាំដុះប្រមាណជាង ៣ហិចតា ដើម្បីផ្តត់ផ្គង់ទីផ្សារក្នុងស្រុក។
ថវិកាសរុបពីការប្រមូលផលលក់បានចំនួន ៣.០៩៦.០០០រៀល​ ។ កសិករផលិតក្នុងផ្ទះសំណាញ់ និងកសិករផលិតលក្ខណៈអាជីវកម្មដ៏ទៃទៀត បានប្រមូលផលលក់បោះដុំនៅផ្សារភួយពុយ(ផ្សារក្នុងទីរួមខេត្ត)។

ចំនួនអ្នកចូលទស្សនា
Flag Counter