មាតិកា
វគ្គបណ្ដុះបណ្ដាល​ ស្ដីពី​ការ​បញ្ជ្រាបយែនឌ័រ​ ក្នុង​វិស័យ​កសិកម្ម​ និង​ផ្សព្វផ្សាយ​អនុសញ្ញា​លុបបំបាត់​រាល់ទម្រង់នៃការរេីសអេីងប្រឆាំងនឹងស្រ្តីភេទដែលហៅកាត់ថា​ ស៊ី-ដ​ នៅ​សាលប្រជុំ​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ០២ កញ្ញា ២០២២
108

ថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ លោក​ ឡាយ​ វិសិដ្ឋ​ ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ បានអញ្ជេីញ​ចូលរួម​វគ្គបណ្ដុះបណ្ដាល​ ស្ដីពី​ការ​បញ្ជ្រាបយែនឌ័រ​ ក្នុង​វិស័យ​កសិកម្ម​ និង​ផ្សព្វផ្សាយ​អនុសញ្ញា​លុបបំបាត់​រាល់ទម្រង់នៃការរេីសអេីងប្រឆាំងនឹងស្រ្តីភេទដែលហៅកាត់ថា​ ស៊ី-ដ​ នៅសាលប្រជុំ​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ ។ ក្រោម​អធិបតីភាព​ លោកជំទាវ​ ហោ​ ​ម៉ាលីន​ រដ្ឋលេខាធិកា​រក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​  និងជា​ប្រធាន​ក្រុមការងារ​យេនឌ័រ​ និងកុមារ​ ប្រចាំក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ដោយមានការចូលរួម​ពី​ លោក​ លោកស្រី​អនុប្រធាន​មន្ទីរ​,​ តំណាងខណ្ឌរដ្ឋបាលព្រៃឈេី,​ តំណាងខណ្ឌ​រដ្ឋបាល​ជលផល​,​ លោក​ លោកស្រីប្រធាន​ អនុប្រធាន​ការិយាល័យ​ទាំង១០​ និង​មន្រ្តី​ដែលពាក់ពន្ធ័ទាំងអស់​ នៃ​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ សរុប​អ្នកចូលរួម​ ៤៥រូប​ ។ 
ប្រធានបទសំខាន់ៗ​ រួមមាន៖
-​ ការ​បញ្ជ្រាយេនឌ័រ​ (សមភាព​យេនឌ័រ​ និង​សមធម៌​យេនឌ័រ​)
-​ វិភាគ​យេនឌ័រ​ (រកតម្រូវការពិតប្រាកដ៏ចំពោះមុខ​ និង​តម្រូវ​ការ​ជាយុទ្ធសាស្រ្ត)
-​ ផ្សព្វផ្សាយ​អនុសញ្ញា​លុបបំបាត់​រាល់ទម្រង់នៃការរេីសអេីងប្រឆាំងនឹងស្រ្តីភេទដែលហៅកាត់ថា​ ស៊ី-ដ​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter