ថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ លោក ឯក សម្បត្តិ ភ្នាក់ងារផ្សព្វផ្សាយ ឃុំរំលេច ស្រុកបាកាន និងក្រុមការងារ អនុវត្តកម្មវិធីថ្នាក់ស្រុក បានចុះត្រួតពិនិត្យនិងសង្កេតការផលិតបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់របស់កសិករ ម៉េន សាមឿត ភេទប្រុស និងប្រពន្ធឈ្មោះ ខន ស្រីពេជ្រ ស្ថិតនៅ ភូមិកំពង់ក្ដី ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាលទ្ធផល មានដូចខាងក្រោម៖
• កសិករផ្ទះសំណាញ់បានពង្រីកផ្ទះសំណាញ់ចំនួន២ខ្នងបន្ថែមដែលមានទំហំប៉ុនគ្នានិងផ្ទះសំណាញ់ដែលកម្មវិធីបានគាំទ្រ ២០១៩ ។ ផ្ទះសំណាញ់ចំនួន២ខ្នងដែលបានសាងសង់ក្នុងឆ្នាំ២០២១ និង២០២២ ជាបន្តបន្ទាប់ដោយការទុនវិនិយោគខ្លួនឯងផ្ទាល់នេះអស់ថវិកាសរុប ៨,០០០ដុល្លារ (៤,០០០ដុល្លារក្នុង១ខ្នង)។
• ផលិតផលបន្លែស្ពៃស ចំនួន ១.៤៧០គ.ក្រ លក់បាន១គ.ក ថ្លៃ៣,៣០០រៀល សរុប ៤.៨៥១.០០០រៀល។
• រៀបចំប្រមូលផលតាមខ្នងផ្ទះសំណាញ់ជាបន្តបន្ទាប់ កសិករក៏បន្តការបណ្តុះពូជដំណាំ(កូនស្ពៃក្រញាញ់)សម្រាប់ដាំវគ្គបន្តទៀត។
• តាមការសាកសួរ លោក ម៉េន សាមឿត បានឱ្យដឹងថា ប្រាក់ចំណូលពីវិនិយោគ បានប្រមាណ៥០% នៃទុនដែលគាត់បានចំណាយក្នុងការវិនិយោគផ្ទះសំណាញ់២ខ្នងនេះ។ ដោយសារកសិករបានអនុវត្តភាពជោគជ័យក្នុងការដាំដុះកន្លងមកនិងមានតម្រូវការទីផ្សារល្អលើផលិតផលបន្លែ។ ការពង្រីកបន្ថែមផ្ទះសំណាញ់២ខ្នងថ្មីទៀតនេះជាថវិកាវិនិយោគផ្ទាល់ខ្លួន។
ការលក់ផលិតផលដល់ឈ្មួញដែលចុះប្រមូលទិញចំរុះគ្នា និងលក់ចែកចាយនៅទីផ្សារមាន ផ្សារឃុំបឹងខ្នារ ផ្សារពោធិ៍សាត់ ផ្សារស្រុកតាលោសែនជ័យ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម