ថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំក្រុមការងារ ចុះទៅស្រុកវាលវែង ដើម្បីជួបប្រជុំជាមួយភ្នាក់ងារសុខភាព សត្វភូមិ អំពីការពង្រឹងសកម្មភាពរបស់ភ្នាក់ងារសុខភាពសត្វភូមិ និងជម្រុញផែនការយុទ្ធនាការចាក់វ៉ាក់សាំងសារទឹកគោ ក្របី នៅស្រុកវាលវែង ដោយចូលរួមជាអធិបតីពីលោក កែវ ច័ន្ទកែវ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ។
សមាសភាពចូករួមមាន:
- លោក អេង សៅណាត អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកវាលវែង
- ភ្នាក់ងារសុខភាពសត្វភូមិ ០៨ នាក់ បានផ្តល់ថ្នាំព្យាបាលសត្វ ថ្នាំសម្លាប់មេរោគ និងសម្ភារ:បរិក្ខា បសុពេទ្យមួយចំនួនដល់ភ្នាក់ងារសុខភាពសត្វភូមិ និងកសិករចិញ្ចឹមគោ ០១កន្លែង (មានគោចំនួន ៩០ក្បាល) ព្រមទាំងបានចាក់វ៉ាក់សាំងសារទឹកឱ្យគោទាំងអស់ខាងលើនេះ ។
ដោយឡែក លោក សោម វើន និងលោក មួន វុឌ្ឍី អនុប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាល ខេត្ត និងមន្ត្រីការិយាល័យ ស្រុក និងភ្នាក់ងារសុខភាពសត្វភូមិ ឃុំបាក់ជញ្ជៀន ស្រុកភ្នំក្រវាញបចុះចាក់វ៉ាក់សាំងការពារជំងឺសាទឹកគោក្របី ជូនកសិករ នៅឃុំបាក់ចិញ្ចៀន ជាលទ្ធផលចាក់បានចំនួន ៣៧៣/ក្របី១២ក្បាល។