មាតិកា
សកម្មភាព​ចុះបង្ក្រាបបទល្មើសនេសាទ ចាប់ពី ព្រំប្រទល់ ខេត្ដបាត់ដំបង (ក្បាលតោល) មកដល់ចំនុចព្រែកទឹកពុះ
ចេញ​ផ្សាយ ០៤ កញ្ញា ២០២២
103

ថ្ងៃសៅរ៍ ៨កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២​ គណៈបញ្ជាការ​ឯកភាពស្រុកបាកាន ដឹកនាំដោយ លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលស្រុកបាកាន រួមមាន លោកនាយផ្នែករាំងទិល 
លោកនាយសង្កាត់បាកាន កងរាអាវុធហត្ថខេត្ដ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការស្រុកបាកាន  អធិការនគរបាលស្រុកបាកាន ក្រុមប្រឹក្សាឃុំមេទឹក ប៉ុស្ត៍នគរបាលរដ្ឋបាលមេទឹក  យោធាខេត្ត សហគមន៍ដីរនាត និងព្រែកក្រ ដែលមានកម្លាំងសរុបចំនួន ២៨នាក់ និងកាណូតចំនួន ០៦គ្រឿង បានចុះល្បាត និងបង្ក្រាបបទល្មើសនេសាទ ចាប់ពី ព្រំប្រទល់ ខេត្ដបាត់ដំបង (ក្បាលតោល) មកដល់ចំនុចព្រែកទឹកពុះ បាន ០១ករណី បំផ្លាញចោល វត្ថុតាងរួមមាន
- របាំងសាច់អួនប្រវែង ១២៥០ម៉ែត្រ (០២ខ្សែរ)
- ក្បាលបរចំនួន ០៤គ្រឿង
- បង្គោលចំនួន ២៥០ដើម
- ត្រីចំរុះទម្ងន់ ១៥គីឡូក្រាម​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter