ថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២
ក្រុមការងារខណ្ឌរដ្ឋបាលជលផល រួមជាមួយលោក ម៉ែន វណ្ណៈ អ្នកសម្របសម្រួលថ្នាក់ខេត្ត បានចុះសម្របសម្រួលកិច្ចប្រជុំការត្រួតពិនិត្យ និងវាយតម្លៃនៃការអនុវត្តកសិកម្ម ជាមួយបណ្តុំអាជីកម្មត្រីអណ្តែង នៅភូមិបត់ត្រាច-ឬស្សីតាម៉ាន់ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់។
ជាលទ្ធផលក្រោយពីការបង្ហាញផ្ទាល់នូវបទពិសោធន៍នៃការចិញ្ចឹមត្រីរបស់សមាជិកបណ្តុំអាជីវកម្មក្រុមការងារបានវាយតំលៃនូវលក្ខណៈវិនិច្ឆ័យសំខាន់ចំនួន១០ក្នុង១វដ្តផលិតកម្មចិញ្ចឹមត្រីដោយទទួលបានពិន្ទុល្អបង្គួរក្នុង Good Practice Aquaculture (GPA=3,7) ចំពោះចំណុចខ្វះខាតសមាជិកនិងខិតខំកែសម្រួលនៅពេលបន្តការចិញ្ចឹមនៅឆ្នាំក្រោយ។ ជាមួយគ្នានេះដែរក្រុមការងារបានចុះពិនិត្យស្រះចិញ្ចឹមរបស់សមាជិកបណ្តុំ ឈ្មោះ មួង ជ័យ បានអនុវត្តចិញ្ចឹមត្រីដោយស្រះ លោក បានលើកឡើងថាៈ ទំហំស្រះ ៧០ម៉ែត្រការ៉េ (៧x១០ ម៉ែត្រ) ដោយបានដាក់ត្រីចំនួន១.០០០ក្បាល (តាមការផ្តល់ដោយកម្មវិធីនិងលទ្ធភាពថវិកាផ្ទាល់ខ្លួនរបស់គាត់) គាត់បានអនុវត្តតាមបច្ចេកទេសវារីវប្បកម្ម ដោយស្វែងរកចំណីធម្មជាតិដូចជាៈ ការរកណ្តៀរ ប្រើអំពូលទាក់ទាញសត្វល្អិត និងកាកសំណល់...ជាដើម ។ ចំពោះបរិមាណផលបើតាមការប៉ាន់ស្មានរបស់គាត់បានសរុប៤០០គីឡូក្រាម ។ ប៉ុន្តែការលក់ដូរ មិនសូវបានលក់ដូរច្រើនទេ ដោយ សារបញ្ហាកូវីត១៩ មិនអាចប្រកបរបរអីផ្សេងបាន ក៍ចាប់ត្រីធ្វើម្ហូបអាហារសឹងរាល់ថ្ងៃ ។ ក្រៅពីហូបបានលក់អោយប្រជាជនក្នុងភូមិគ្នាឯងដោយ ១គីឡូក្រាម បាន១០.០០០រៀល និងប្រឡាក់ជាងៀតលក់បន្តផងដែរ ។