មាតិកា
សកម្មភាព​បង្ក្រាបបទល្មេីស​ជលផល​ដោយមានការលួចហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹក ក្នុងដីតំបន់៣ នៅ​ភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ០៦ កញ្ញា ២០២២
183

ថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ខេត្តពោធិ៍សាត់ លោក ភុន សុវណ្ណា នាយផ្នែកក្រគរ រួមមាន លោកនាយសង្កាត់កំពង់លួង សហការជាមួយ ក្រុមការងារថ្នាក់ជាតិ បង្ក្រាបបទល្មើសជលផលប្រចាំការ នៅបឹងទន្លេសាបមានទីតាំងនៅកន្លែងអភិរក្សជលផលជ្រោយស្ដី ដឹកនាំដោយលោក​ វរសេនីយ៍ឯក គុជ សុភាព តំណាងអគ្គស្នងការនគរបាលជាតិ លោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ រួមមាន កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប កងរាជអាវុធហត្ថខេត្ដ-ស្រុកក្រគរ បរិស្ថានស្រុកក្រគរ នាយប៉ុស្ដិ៍នគរបាល​កំពង់លួង​ អាជ្ញាធរឃុំកំពង់លួង បានចុះពិនិត្យទីតាំងជាក់ស្ដែង ដែលជនសង្ស័យ លួចហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹក ក្នុងដីតំបន់៣ ស្ថិតនៅភូមិទី៤  ឃុំកំពង់លួង ស្រុកក្រគរ លើផ្ទៃដីទំហំ ២ហិចតា និងបានរុះរើបង្គោលរបងឈើចំនួន ១៥០ដើម​ ។ ចំពោះជនសង្ស័យ ដែលបានធ្វើការ ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹកនេះ ក្រុមការងារបានកំណត់​មុខសញ្ញារួចហើយ ដើម្បីធ្វើកំនត់ហេតុបញ្ចូនទៅតុលាការ តាមនិតិច្បាប់ស្តីពីជលផល​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter