ថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ លោក ផាត់ សារុន ប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាល ព្រមទាំងលោក ប៊ិន ស៊ិនណារ៉ា អនុប្រធាន និងលោក ផន សុភា មន្ត្រី ផ្នែក ផលិតកម្ម និងបសុព្យាបាល ប្រចាំស្រុកកណ្តៀង បានដឹកនាំភ្នាក់ងារសុខភាពសត្វ ភូមិចុះចាក់វ៉ាក់សាំងសារទឹកគោ ក្របី នៅក្នុងឃុំ អន្លង់វិល ស្រុកកណ្តៀង មានភូមិចំនួនបីភូមិចាក់បានគោ ក្របីសរុបចំនួន ១៣០ ក្បាល/ក្របី ១០ក្បាលក្នុងនោះរួមមាន៖
១ ភូមិវត្តពោធិ៍១ សរុប៦០ក្បាល/ក្របី១០ក្បាល
២ ភូមិព្រែកតាវង សរុបគោ៣០ក្បាល
៣ ភូមិអូរបាក្រង សរុបគោ៤០ក្បាល ។
ទិសដៅ៖ បន្តជម្រុញ និងពង្រឹង យុទ្ធនាការចាក់វ៉ាក់សាំងសារទឹក គោ ក្របី ឱ្យបានសម្រេចទៅតាមផែនការកំណត់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម