មាតិកា
ទប់ស្កាត់​សកម្មភាពលួច​ទន្ត្រាន ឈូសឆាយភ្ជួររានដីព្រៃលិចទឹកនៅតំបន់៣​ ប្រមាណ​ ០៩ហិកតា​
ចេញ​ផ្សាយ ០៦ កញ្ញា ២០២២
100

ថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២​ ផ្នែក​រដ្ឋបាលជលផលរាំងទិលបាន​ចុះសហការជាមួយជំទប់ទី១​ ឃុំអូរតាប៉ោង,​ ប្រធានភូមិតាណៃ​ និងប្រធានសហគមន៍​ស្តុកឃ្លោកបានចុះពិនិត្យជាក់ស្តែងនៅចំណុច
ដៃត្រាំកង់ និងខាងកើតបឹងឈូកស ស្ថិតនៅភូមិតាណៃ ឃុំអូរតាប៉ោង ស្រុកបាកាន មានសកម្មភាពលួច​ទន្ត្រាន ឈូសឆាយភ្ជួររានដីព្រៃលិចទឹក ( ដីតំបន់៣)​ តាមការចុះពិនិត្យជាក់ស្តែង​ឃើញមានការលួចឈូសឆាយដីព្រៃថ្មីសរុបប្រមាណ​ ទំហុំ​ថ្ម​៤ហិចតា មាននិយាមកា
x= ០៣៥៤៥០១ ,
y= ១៤១៥៥០១ 
និងភ្ជួរដីធ្វើស្រែចំនួន៥ហិចតា
x = ០៣៥៤៤៨១
Y= ១៤១៥៤៦០
ស្ថិតនៅចន្លោះបង្គោលលេខ១៤៥​ និង១៤៦ដោយ​មាន​បោះបង្គោលព្រំដីធ្វើការហ៊ុំពទ្ធ័ជុំវិញដីស្ថិតក្នុងដីតំបន់3 (សរុប ០៩ ហិចតា  ) ។
- ក្រុមការងារបានសហការគ្នាដើម្បីស្រាវជ្រាវកំណត់​មុខរកជនសង្ស័យដែលបានលួចឈូសឆាយ រានភ្ជួរដីព្រៃលិចទឹកដើម្បីបង្ករកំណត់ហេតុបទល្មើស
ជលផលបញ្ចូនទៅតុលាការ អនុវត្តតាមនីតិវិធីច្បាប់ស្តីពីជលផល ។

ចំនួនអ្នកចូលទស្សនា
Flag Counter