ថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ លោក ភុន សុវណ្ណា នាយផ្នែកក្រគរ រួមមានលោក នាយសង្កាត់កំពង់លួង សហការជាមួយ ក្រុមការងារថ្នាក់ជាតិ បង្ក្រាបបទល្មើសជលផលប្រចាំការ នៅបឹងទន្លេសាបមានទីតាំងនៅកន្លែងអភិរក្សជលផលជ្រោយស្ដី ដឹកនាំដោយ លោកវរសេនីយ៍ឯក គុជ សុភាព តំណាងអគ្គស្នងការនគរបាលជាតិ រួមមាន កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប នគរបាលប៉ូលីសសេដ្ឋកិច្ចខេត្ត កងរាជអាវុធហត្ថខេត្ដ-ស្រុកក្រគរ ដែលមានកម្លាំងសរុបចំនួន ៣២នាក់ និងកាណូតចំនួន ៣គ្រឿង ដោយកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ ២០២២ វេលាម៉ោង ១:២៥ នាទីរសៀល បានទទួលបញ្ជា ពីទូរសព្ទប្រចាំបញ្ជាលេខ ០២៣ ៧២៧ ១០៥ របស់អគ្គស្នងការនគរបាលជាតិ មានប្រជាពលរដ្ឋប្ដឹងថាមានករណីលួចប្រព្រឹត្ដបទល្មើសនេសាទខុសច្បាប់ នៅបឹងទន្លេសាប ចំនុចក្រចាប់ ឃុំអន្សាចំបក់ ស្រុកក្រគរ ជាប់ព្រំប្រទល់ខេត្ត ពោធិ៍សាត់-កំពង់ឆ្នាំង ព្រមទាំងបានសំណូមពរឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធចុះបង្ក្រាបករណីនេះផងដែរ ។ ក្រោយពីចុះពិនិត្យជាក់ស្ដែង និងអធិការកិច្ចរួចក្រុមការងារបានធ្វេីការរុះរើ និងបំផ្លាញចោល ជាលទ្ធផលបាន ០១ករណី
វត្ថុតាងរួមមាន
- របាំងស្បៃមុង ០៦ខ្សែ ប្រវែង ១.៧៥០ម៉ែត្រ
- លូកងស្បៃមុង ចំនួន ១៥គ្រឿង
- បង្គោលចំនួន ២៥០ ដើម
- ចាក់ត្រីលែងចំនួន ៥៥គីឡូក្រាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម