៚៚យោងតាមរបាយការណ៍របស់ការិយាល័យក្សេតសាស្រ្ត និងផលិតភាពកសិកម្ម បានបង្ហាញពីលទ្ធផលការងារបង្កបង្កើនផលស្រូវរដូវ ~ ដំណាំរួមផ្សំ និង ដំណាំឧស្សាហកម្ម គិតត្រឹម ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០២២ មានដូចខាងក្រោមៈ
១-ការបង្កបង្កើនផលស្រូវរដូវវស្សា គិតត្រឹមថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ២០២២៖ ផែនការ ១១៥.០០០ ហ.ត អនុវត្តបាន ១២៦.៤៥០ ហ.ត ស្មើនឹង ១០៩,៩៦% ក្នុងនោះស្រូវស្រាល ៨២.០៩៣ ហត ស្រូវកណ្ដាល ២៥.៣៩២ ហត ស្រូវធ្ងន់ ១៥.០៨៩ ហត ចំការ ១.១៨៨ ហត និងស្រូវឡើងទឹក ៩៧២ ហត បង្កេីនរដូវ ១.៧១៦ ហ.ត ដោយ ផ្ទៃដីភ្ជួររាស់បាន ១២៨.៤៤១ ហ.ត ភ្ជួររាស់ដោយគ្រឿងយន្ត ១២៨.៤០៥ ហត ភ្ជួររាស់ដោយគោក្របី ៣៦ ហត ។
២-ដំណាំរួមផ្សំនិងសាកវប្បកម្មគ្រួសារកសិកររដូវវស្សា ៖ ផែនការ ១.០៥៤ហ.ត អនុវត្តបានសរុប ១.២៤៣ ហត ស្មើ ១១៧,៩៣% ក្នុងនោះបន្លែគ្រប់មុខ ៣៦៨ ហ.ត, ឪឡឹក ១៦០ ហ.ត, ម្ទេសគ្រប់ប្រភេទ ៤ ហ.ត, ល្ពៅ ៥៤ ហ.ត, ម្នាស់ ០០ ហ.ត, ដំឡូងជ្វា ១៣៤ ហ.ត, ពោតស ២៧០ ហ.ត, ត្រាវ ៥២ ហ.ត , ខ្ញី ៦១ ហ.ត, សាគូ ៤១ ហ.ត និងរមៀត ៩៩ ហ.ត ប្រៀបធៀប ឆ្នាំមុន អនុវត្តបាន (៣៥១) ហត ។
៣-ដំណាំឧស្សាហកម្មគ្រួសារកសិកររដូវវស្សា៖ អនុវត្តបានសរុប ៣០.០៩៦ ហតស្មើ ១៥៦,១០ % ផែនការប្រចាំឆ្នាំ ១៩.២៨០ ហ.ត ក្នុងនោះ ដំឡូងមី ២១.៤០៧ ហ.ត, ពោតក្រហម ៧.២១២ ហ.ត អំពៅ ១៣៣ ហ.ត ដំណាំល្ង ៩៧ ហ.ត សណ្តែកដី ៥១៨ ហ.ត សណ្តែកសៀង ១២៨ ហ.ត សណ្តែកបាយ ៤២៨ ហ.ត និងសណ្តែកអង្គុយ ១៧៣ ហ.ត ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម