ថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ លោក នាង ង៉ែត តំណាងក្រុមការងារខណ្ឌរដ្ឋបាលជលផល រួមជាមួយលោក ម៉ែន វណ្ណៈ អ្នកសម្របសម្រួលថ្នាក់ខេត្ត បានចុះពិនិត្យសកម្មភាពចិញ្ចឹមត្រីអណ្តែង របស់កសិករ ភុំ សុផល សមាជិកបណ្តុំអាជីវកម្ម ត្រី របស់កម្មវិធី ASPRE នៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់ ។ សមាជិកបណ្តុំអាជីវកម្មបានអនុវត្តការចិញ្ចឹមត្រី ដោយប្រើពូជកូនត្រី ចំនួន៤,៥ គ.ក្រ ដាក់ចិញ្ចឹមតាមបច្ចេកទេសវារីវប្បកម្មល្អ ដែលមន្ទីរ/ខណ្ឌរដ្ឋបាលជលផលផ្តល់ឱ្យមុនចែកពូជ និងសំភារ: ។ បរិមាណផលត្រីបានចំនួន១០០គ.ក្រ ហើយបានចាប់លក់ជាបណ្តើៗ ទៅឱ្យអ្នកភូមិជិតៗ បានតំលៃ ៨.០០០៛/០១គក្រ រក្សាទុកសម្រាប់ហូប និងប្រឡាក់~ឆ្អើរ បានចំនួន ១០គ.ក្រ ។ក្រៅពីការចិញ្ចឹមត្រី បានប្រកបរបរទាក់ទងនឹងកសិកម្មបន្ថែមទៀត ដូចជា៖ ទាកាប៉ាចំនួន៥០ក្បាល មាន់ ៣០ក្បាល ក្ងាន២០ក្បាលគោ ១០ក្បាល និងឡដុតធ្យូង១ កន្លែង សម្រាប់រកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារប្រចាំថ្ងៃ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម