ថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានសហការណ៍ជាមួយ គម្រោងប្រូម៉ាឃីដ អង្គការ ADRA ចូលរួមបើកវគ្គបណ្តុះបណ្តាល បច្ចេកទេសដាំបន្លែ និងអនុវត្តកសិកម្ម GAP ដល់សមាជិកសហគមន៍កសិកម្ម ដប់បាតអភិវឌ្ឍន៍ ស្ថិតក្នុងភូមិដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់ ភូមិសាមគ្គី ឃុំអន្លង់វិល ភូមិកំពង់សំបួរ ឃុំស្យា ស្រុកកណ្តៀង ពោធិ៍សាត់ ដោយមានការចូលរួមពីកសិករ ៤៥នាក់ ស្រី២៤នាក់ ។ប្រធានបទបណ្តុះបណ្តាលមាន បច្ចេកទេសដាំដំណាំ ត្រប់ ម្ទេស ត្រសក់ និង GAP មាន៖
ការជ្រើសរើសពូជ ការរៀបចំដី ការថែទាំ ការដាក់ជី សត្វល្អិត ជម្ងឺ វិធានការការពារ និងកំចាត់។
ជាលទ្ធផល កសិករទទួលបានចំណេះដឹងច្រើនដូចជា លក្ខណជ្រេីសរេីសពូជ ការបណ្តុះកូន ការថែទាំកូន ការលើករង ការគ្រប់រង ការបំប៉នជី ស្គាល់ពីសត្វល្អិត និងជម្ងឺបំផ្លាញ និងចេះពីវិធានការការពារ និងកំចាត់ ការប្រមូលផល និងក្រោយប្រមូលផល និងមេរៀន GAP ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម