មាតិកា
ពិនិត្យសកម្មភាពចិញ្ចឹមកង្កែបរបស់លោក ហ៊ីង​ ឌីម សមាជិកបណ្តុំអាជីវកម្ម ត្រី~កង្កែប របស់កម្មវិធី ASPRE នៅភូមិធ្លាអំពិល ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៩ កញ្ញា ២០២២
102

ថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ លោក នាង ង៉ែត តំណាងក្រុមការងារខណ្ឌរដ្ឋបាលជលផល រួមជាមួយលោក ម៉ែន វណ្ណៈ អ្នកសម្របសម្រួលថ្នាក់ខេត្ត បានចុះពិនិត្យសកម្មភាពចិញ្ចឹមកង្កែបរបស់លោក ហ៊ីង​ ឌីម សមាជិកបណ្តុំអាជីវកម្ម ត្រី~កង្កែប របស់កម្មវិធី ASPRE នៅភូមិធ្លាអំពិល ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់​ ។ សមាជិកបណ្តុំអាជីវកម្មបានអនុវត្តការចិញ្ចឹមកង្កែបក្នុងតង់ និងលូ ដោយប្រើពូជកូនកង្កែប ចំនួន៤គីឡូក្រាម​ ដាក់ចិញ្ចឹមតាមបច្ចេកទេសវារីវប្បកម្មល្អ ដែលមន្ទីរ/ខណ្ឌរដ្ឋបាលជលផលផ្តល់ឱ្យមុនចែកពូជ និងសំភារ: ដែលឧបត្ថម្ភដោយកម្មវិធី នៅឆ្នាំ២០២១​ ។  ក្នុងរយ:ពេល០៣~០៤ខែ ដំបូងគាត់បានប្រមូលផលកង្កែបសាច់ ចំនួន៣០០គីឡូក្រាម​ លក់បានតំលៃ ៦.០០០៛/០១គក្រ ~​ ទុកពូជបាន ៤០គីឡូក្រាម​ និងបន្ត បង្កាត់កូនបានចំនួន​ ៤.០០០កូនសម្រាប់លក់ឆ្នាំទី១(២០២១) បានតំលៃ២៥០៛~៣០០៛/០១ក្បាល គាត់អាចរកប្រាក់ចំណេញបាន ២.០០០.០០០រៀល ដោយដកការចំណាយធាតុចូល ។​ ចំពោះចំណី គាត់​ប្រើការផ្សំជី​ EM ការដាំចកអាសូឡា និងចំណីគ្រាប់។ដោយឡែកក្នុងឆ្នាំ២០២២ នេះ បានជ្រើសរើសទុកមេ ១០០ក្បាល និងបា ១០០ក្បាល (មេបា១ក្បាល​ទំងន់​០,៥-០,៦គ.ក្រ)​ សម្រាប់បង្កាត់យកកូនលក់ និងចិញ្ចឹមយកសាច់ ១០០គ.ក្រ ។ លោក​ ហ៊ីង​ ឌីម តាមសមត្ថភាពរបស់លោក អាចផលិតកូនលក់ បាន ២០.០០០ក្បាល បើមានទីផ្សារ ឬមានការកម្មង់ទិញ។
លោកបានសំណូមពរ​ ក្រុមការងារជួយផ្សព្វផ្សាយ និង រកទីផ្សារកូនកង្កែប និងកង្កែបសាច់ ដើម្បីឱ្យពួកគាត់អាចរកចំណូលបានច្រើន ទ្រទ្រង់ជីវភាព តាមរយ:ការ​ប្រកបមុខរបរ​ចិញ្ចឹមកង្កែបប្រសើរឡើងនាពេលអនាគត​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter