ថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីររួមជាមួយលោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំធ្វើការផ្ទៀងផ្ទាត់ចំណុចនិយាមការព្រំប្រទល់ការពារព្រៃលិចទឹកដែលរាជរដ្ឋាភិបាលបានកែតម្រូវថ្មី ដើម្បីអនុវត្តបោះបង្គោលក្នុងភូមិសាស្រ្ត ខេត្តពោធិ៍សាត់ ជាមួយ លោក អ៊ុច វុត្ថា ប្រធាននាយកដ្ឋានកិច្ចការជលផល ដោយមានការចូលរួមពី លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល លោក លី គួង អនុប្រធាននាយកដ្ឋាន និងសហការី និង ប្រធាន អនុប្រធាន ការិយាល័យរដ្ឋបាលសរុប ០៩នាក់។ ក្រុមការងារនាយកដ្ឋានបានកំណត់ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ មានចំណុចនិយាមការប្រហែល ២.០០០ចំណុច តែជំហ៊ានដំបូង បោះចំនួន ៨៤បង្គោល ដាក់លើទីតាំងដែលសំខាន់ៗ និងអាទិភាពមុនគេ ។ ក្រោយពីពិភាក្សាជាមួយមន្ទីរ ខណ្ឌ និងនាយកដ្ឋានទទួលបានលទ្ធផលដូចខាងក្រោម៖
- សិក្សា និងជ្រើសរើសចំណុចដែលត្រូវបោះបង្គោល តាមទីតាំងសំខាន់ (ក្នុងឃុំណាមួយអនុវត្តដំបូង)
- ទំនាក់ទំនងជាមួយមន្ទីរ ដែនដី ធនធានទឹក និងអជ្ញាធ័រ ស្រុក-ឃុំ ដើម្បីបែងចែកការគ្រប់គ្រង និងការទទួលខុសត្រូវ
- រៀបចំសរសេរលេខលើបង្គោល ដែលត្រូវបោះ អោយស៊ីទិន្នន័យផែនទី និងដីជាក់ស្តែង
- រៀបចំទិន្នន័យព័ត៌មាន
- ផែនទីនៃការគ្រប់គ្រងដែនព្រៃលិចទឹក នៅតាមស្រុក ឃុំ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម