ថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ លោក មួន វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើឈើតុំ សហការជាមួយប៉ុស្តិ៍នគរបាលឈើតុំ ប្រជាការពារ រួមជាមួយអាជ្ញាធរភូមិ ក្រុមការងារយុវជន ចំនួន ០៧ នាក់ បានចុះល្បាតព្រៃសហគមន៍ចំបក់ផ្អែម នៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ក្រុមការងារមិនបានជួបប្រទះ និងបទល្មើសទេ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម