មាតិកា
ក្រុមការងារបង្ក្រាបបទល្មេីសជលផល​ក្រគរបានចុះធ្វេីអធិការកិច្ច នៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ១០ កញ្ញា ២០២២
67

ថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២​ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ខេត្តពោធិ៍សាត់ លោក ភុន សុវណ្ណា នាយផ្នែកក្រគរ រួមមាន​លោកនាយសង្កាត់កំពង់លួងសហការជាមួយ ក្រុមការងារថ្នាក់ជាតិ បង្ក្រាបបទល្មើសជលផលប្រចាំការ នៅបឹងទន្លេសាបមានទីតាំងនៅកន្លែងអភិរក្សជលផលជ្រោយស្ដី ដឹកនាំដោយលោក​ វរសេនីយ៍ឯក គុជ សុភា​ រួមមាន​អគ្គស្នងការនគរបាលជាតិ រួមមាន កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប កងរាជអាវុធហត្ថខេត្ដ-ស្រុកក្រគរ ដែលមានកម្លាំងសរុបចំនួន ២៣នាក់ និងកាណូតចំនួន ៣គ្រឿងបានចេញល្បាត និងអធិការកិច្ច នៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ វត្ថុតាង រុះរើ បំផ្លាញចោល ជាលទ្ធផលបាន០១ ករណី 

- របាំងស្បៃមុង ខ្សែ៧ ប្រវែង១.៤៥០ម៉ែត្រ 

- លូកងស្បៃមុងចំនួន ៦ មាត់

- ក្បាលបរ ចំនួន ១គ្រឿង

- បង្គោល ចំនួន ២០០ដើម

- ត្រីចំរុះទម្ងន់ ៥០គីឡូក្រាម

ទិសដៅ ក្រុមការងារបន្ដចុះបង្ក្រាប និងផ្សព្វផ្សាយ 

ដល់ប្រជានេសាទឲ្យចូលរួម ការពារ ទប់ស្កាត់ ក្នុងរដូវបិទនេសាទនេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter