ថ្ងៃសៅរ៍ ១៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ក្រុមបណ្តាញសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ បានអញ្ជេីញចូលរួមពិធីសូត្រមន្ត កាន់បិណ្ឌវេណទី១ នៅវត្ត កែវវិជ័យ ដែលស្ថិតនៅក្នុង ឃុំ កណ្តៀង ស្រុក កណ្តៀង ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សា ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោកប្រធាន អនុប្រធាននិងមន្រ្តីនៅក្នុងមន្ទីរជុំវិញខេត្ត,ក្រុមប្រឹក្សាស្រុកកណ្តៀង,កងកម្លាំងប្រដាប់អាវុធទាំងបី,ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ ជាច្រើនផងដែរ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម