ថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ លោកឡាយ វិសិដ្ឋ ប្រធានមនី្ទរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ជាអនុប្រធានក្រុមការងារចុះជួយសង្កាត់រលាបបានចូលរួមពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលគ្រួសក្រហម ក្រោមអធិបតីភាព ឯកឧត្តម ទិត សំអឿន សមាជិកក្រុមប្រឹក្សា ខេត្តដោយមានការអញ្ជើញចូលរួមពី លោក សំរិទ្ធ អេង ប្រធានក្រុមប្រឹក្សា ក្រុងពោធិ៍សាត់ លោកសុឹម ចំរើន ចៅសង្កាត់រលាប សមាជិកក្រុមប្រឹក្សាសង្កាត់រលាប មេភូមិ និងបងប្អូនប្រជាពលរដ្ឋ ចូលរួមក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលគ្រួសក្រហម ចំនួន២ខ្សែ មានប្រវែង៤គីឡូម៉ែត្រ (ភូមិឆ្លងកាត់ ១គីឡូម៉ែត្រ និងភូមិរលាប ភូមិព្រៃឱម៉ាល់ ចំនួន ៣គីឡូម៉ែត្រ) ផ្លូវចំនួន២ខ្សែខាងលើនេះ ដោយប្រើប្រាស់ថវិកាមូលនិធិសង្កាត់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម