ថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ និងលោក ហៃ ធូរ៉ា អនុប្រធាន បានដឹកនាំមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ចុះជួបក្រុមការងារជួសជុល ទូកង របស់មន្ទីរកសិកម្ម នៅវត្តលលកសចាស់ ស្ថិតនៅ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដេីម្បីត្រៀម អបអរសាទរ និងការប្រណាំងទូកង នៅខេត្តពោធិ៍សាត់ នាឱកាសខាងមុខ ។ ក្នុងនោះលោកប្រធានក៏បាននាំយកនូវ ទ័យទាន ជាអង្ករ, ទឹកសុទ្ធ, ភេសជ្ជៈ ព្រមទាំងថវិការមួយចំនួនទៀត ប្រគេនដល់ព្រះសង្ឃ ក្នុងឱកាសវេនទី៣ នៃពិធីកាន់បិណ្ឌប្រពៃណីជាតិខ្មែរ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម