ថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានប្រជុំអាណត្តិប្រចាំ ខែកញ្ញា ឆ្នាំ២០២២ ជាមួយផ្នែកផលិកម្ម និងបសុព្យាបាលនៃការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុក និងការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគម ក្រុងនៃ ខេត្តពោធិ៍សាត់ ។
សមាសភាពចូលរួមមាន៖
- ថ្នាក់ដឹកនាំ និង មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ចំនួនសរុប ១២នាក់ ស្រីម្នាក់
- ផ្នែក ផលិតកម្ម និងបសុព្យាបាល ស្រុក ក្រុង ចំនួន៧ នាក់
- មន្រ្តីជួរក្រោយ ច្រក ចេញ ចូល ខេត្ត ម្នាក់
សរុប ១៩នាក់ ស្រីម្នាក់ ។
ខ្លឹមសារសំខាន់ៗ៖
១. របាយការណ៍:
- ស្ថានភាពជំងឺសត្វ
- លទ្ធផលការចាក់វ៉ាក់សាំងសារទឹក គោ ក្របី
- ដំណាំចំណីសត្វ, ការងារបង្កាត់ពូជសិប្បនិម្មិត គោ , ការងារសាងសង់ឡ (NBP)
- ការអនុវត្តន៍ការងារនៃសេចក្តីណែនាំអន្តរក្រសួង លេខ ៣២៧ សណន-កសក របស់ភ្នាក់ងារបសុពេទ្យ ប្រចាំការនៅសត្តឃាតដ្ឋានប្រភេទ (ខ)
២. ផែនការអនុវត្តបន្ត
លទ្ធផលសំខាន់ៗ៖
- ស្ថានភាពជំងឺសត្វពុំមានអ្វីគួរឱ្យកត់សម្គាល់ឡើយ
- លទ្ធផលចាក់វ៉ាក់សាំងសារទឹកគោ ក្របី បណ្តោះអាសន្នសរុប ២.៤២០០ក្បាល/គោ ១.៨០៨២ ក្បាល
ស្រុកបាកាន ចាក់បាន៧.៥២៩ក្បាល/គោ៦.០២៧ក្បាល
ស្រុកកណ្តៀង ចាក់បាន៥.៦៤០ក្បាល/គោ៣.១៧៩ក្បាល
ស្រុកក្រគរ ចាក់បាន២.៨៦៤ក្បាល/គោ១.៤៤៨ក្បាល
ស្រុកភ្នំក្រវាញ ចាក់បាន២.១៦៦ក្បាល/គោ១.៨៣៧ក្បាល
ក្រុងពោធិ៍សាត់ ចាក់បាន១.៤១១ក្បាល/គោ១.២៥២ក្បាល
ស្រុកវាលវែង ចាក់បាន៧៨៦ក្បាល/គោ៦៩៤ក្បាល
ស្រុកតាលោសែនជ័យ ចាក់បាន៣.៨០៤ក្បាល/គោ៣.៦៤៥ក្បាល
- បង្កាត់ពូជគោ សិប្បនិមិ្មត បាន ចំនួន ៣៤ មេគោ
- ការងារសង់ឡជីវឧស្ម័ន (NBP)ខែកញ្ញ ឆ្នាំ២០២២ អាចបាន ០៧ឡ ក្នុងផែនការ ០៧ឡ
- ការងារអនុវត្តរបស់ភ្នាក់ងារបសុពេទ្យប្រចាំការនៅសត្តឃាតដ្ឋាននៃសេចក្តីណែនាំអន្តរក្រសួង លេខ ៣២៧ សណន-កសកបានដំណើរការធម្មតា ។