ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ លោក នាង ង៉ែត តំណាងក្រុមការងារខណ្ឌរដ្ឋបាលជលផល រួមជាមួយលោក ម៉ែន វណ្ណៈ អ្នកសម្របសម្រួលថ្នាក់ខេត្ត បានចុះពិនិត្យសកម្មភាពចិញ្ចឹមត្រីអណ្តែងក្នុងតង់ របស់លោក ធុន ណាល់ សមាជិកបណ្តុំអាជីវកម្មត្រីអណ្តែង របស់កម្មវិធី ASPRE នៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ សមាជិកបណ្តុំអាជីវកម្មបានអនុវត្តការចិញ្ចឹមត្រី ដោយប្រើពូជកូនត្រី ចំនួន៤ គីឡូក្រាម ដាក់ចិញ្ចឹមតាមបច្ចេកទេសវារីវប្បកម្មល្អ ដែលមន្ទីរ/ខណ្ឌរដ្ឋបាលជលផលផ្តល់ឱ្យមុនចែកពូជ និងសំភារៈ ។ បរិមាណផលត្រីបានចំនួន ៧០គីឡូក្រាម ហើយបានចាប់លក់ជាបណ្តើរៗ ទៅឱ្យអ្នកភូមិជិតៗ ក្នុងតំលៃ ១០.០០០៛/០១គក្រ រក្សាទុកសម្រាប់ហូប និងប្រឡាក់~ឆ្អើរ បានចំនួន ២០គីឡូក្រាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម