មាតិកា
លទ្ធផលការងារបង្កបង្កើនផលស្រូវរដូវវស្សា - ដំណាំរួមផ្សំ និងដំណាំឧស្សាហកម្ម គិតត្រឹមថ្ងៃទី ១២ ខែ កញ្ញា​​ ឆ្នាំ ២០២២
ចេញ​ផ្សាយ ១៣ កញ្ញា ២០២២
104

លទ្ធផលការងារបង្កបង្កើនផលស្រូវរដូវវស្សា - ដំណាំរួមផ្សំ និងដំណាំឧស្សាហកម្ម គិតត្រឹមថ្ងៃទី ១២ ខែ កញ្ញា​​ ឆ្នាំ ២០២២

៚៚យោងតាមរបាយការណ៍របស់ការិយាល័យក្សេតសាស្រ្ត និងផលិតភាពកសិកម្ម បានបង្ហាញពីលទ្ធផលការងារបង្កបង្កើនផលស្រូវរដូវ ~ ដំណាំរួមផ្សំ និង ដំណាំឧស្សាហកម្ម គិតត្រឹម ថ្ងៃទី ១២ ខែ កញ្ញា​ ឆ្នាំ ២០២២ មានដូចខាងក្រោមៈ

១-ការបង្កបង្កើនផលស្រូវរដូវវស្សា គិតត្រឹមថ្ងៃទី ១២ ខែ កញ្ញា​  ឆ្នាំ២០២២៖ ផែនការ ១១៥.០០០ ហ.ត អនុវត្តបាន ១២៨.១៥៩ ហ.ត ស្មើនឹង ១១១,៤៤% ក្នុងនោះស្រូវស្រាល ៨២.១៩៣ ហត ស្រូវកណ្ដាល ២៥.៣៩៤ ហត ស្រូវធ្ងន់ ១៥.២៩៧ ហត ចំការ ១.១៨៨ ហត និងស្រូវឡើងទឹក ៩៧២ ហត បង្កេីនរដូវ​ ៣.១១៥​ ហ.ត​ ដោយ ផ្ទៃដីភ្ជួររាស់បាន ១៣០.១៤៥ ហ.ត ភ្ជួរ​រាស់​ដោយគ្រឿងយន្ត​ ១៣០.១០៩​ ហត​ ភ្ជួរ​រាស់​ដោយគោក្របី​ ៣៦​ ហត​ ។

២-ដំណាំរួមផ្សំនិងសាកវប្បកម្មគ្រួសារកសិកររដូវវស្សា ៖ ផែនការ  ១.០៥៤ហ.ត អនុវត្តបានសរុប ១.២៥០ ហត ស្មើ ១១៨,៦០% ក្នុងនោះបន្លែគ្រប់មុខ ៣៧២ ហ.ត, ឪឡឹក ១៦១ ហ.ត, ម្ទេសគ្រប់ប្រភេទ ៤ ហ.ត, ល្ពៅ ៥៤ ហ.ត, ដំឡូងជ្វា ១៣៤ ហ.ត, ពោតស ២៧២ ហ.ត, ត្រាវ ៥២ ហ.ត , ខ្ញី ៦១ ហ.ត, សាគូ ៤១ ហ.ត និងរមៀត ៩៩ ហ.ត ប្រៀបធៀប ឆ្នាំមុន អនុវត្តបាន (៣៤៤) ហត ។

៣-ដំណាំឧស្សាហកម្មគ្រួសារកសិកររដូវវស្សា៖  អនុវត្តបានសរុប ៣០.២៥០ ហតស្មើ ១៥៦,៩០ % ផែនការប្រចាំឆ្នាំ ១៩.២៨០ ហ.ត  ក្នុងនោះ ដំឡូងមី ២១.៤៦២ ហ.ត, ពោតក្រហម ៧.២៧៨ ហ.ត អំពៅ ១៣៣​ ហ.ត ដំណាំល្ង ៩៧ ហ.ត សណ្តែកដី ៥២៨ ហ.ត សណ្តែកសៀង ១៤១ ហ.ត សណ្តែកបាយ ៤៣៨ ហ.ត និងសណ្តែកអង្គុយ ១៧៣ ហ.ត ។

ចំនួនអ្នកចូលទស្សនា
Flag Counter