មាតិកា
ក្រុមការងារ​ថ្នាក់ជាតិ បង្ក្រាបបទល្មើសជលផល នៅចំនុចផ្ទះឆេះ  ភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ​ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ១៣ កញ្ញា ២០២២
57

ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ លោក ភុន សុវណ្ណា នាយផ្នែកក្រគរ រួមមាន លោកនាយសង្កាត់ សហការជាមួយ ក្រុមការងារ​ថ្នាក់ជាតិ បង្ក្រាបបទល្មើសជលផលប្រចាំការ នៅបឹងទន្លេសាបមានទីតាំងនៅកន្លែងអភិរក្សជលផលជ្រោយស្ដី ដឹកនាំដោយ ឧត្ដមសេនីយ៍​ទោ សាន ប៊ុនធឿន នាយសេនាធិការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង​ វរសេនីយ៍ឯក​ គុជ សុភាព តំណាងអគ្គស្នងការ​នគរបាលជាតិ​ រួមមាន កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប កងរាជអាវុធហត្ថខេត្ដ-ស្រុកក្រគរ ដែលមានកម្លាំងសរុបចំនួន ២២នាក់ និងកាណូតចំនួន ៣គ្រឿង បានចុះល្បាត និងបង្ក្រាបបទល្មើសនេសាទ នៅចំនុចផ្ទះឆេះ  ភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ​ ខេត្តពោធិ៍សាត់​  ។ 
វត្ថុតាង រុះរើ បំផ្លាញចោល ជាលទ្ធផលបាន០១ ករណី 
វត្ថុតាងរួមមាន៖​
- របាំងស្បៃមុង ០៧ខ្សែ ប្រវែង ១.៥០០ម៉ែត្រ
- ក្បាលបរ ចំនួន ០១គ្រឿង
- លូកង ចំនួន ៥មាត់
- បង្គោល ចំនួន ១២០ដើម
- ត្រីចំរុះទម្ងន់ ១៥គីឡូក្រាម​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter