មាតិកា
កិច្ចប្រជុំ ផ្សព្វផ្សាយផែនការបណ្តុះបណ្តាលសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដល់សមាជិកក្រុមប្រឹក្សាឃុំ /សង្កាត់ នៅតាមបណ្តាស្រុក / ក្រុង ទូទាំងខេត្ត រាជធានី តាមប្រព័ន្ធ online នៅសាលប្រជុំ​សាលាខេត្ត​
ចេញ​ផ្សាយ ១៥ កញ្ញា ២០២២
71

ថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២​ លោកស្រី​ ជ័យ​ ចន្នី​ អនុប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ បានអញ្ជេីញ​ចូលរួមកិច្ចប្រជុំ ផ្សព្វផ្សាយផែនការបណ្តុះបណ្តាលសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដល់សមាជិកក្រុមប្រឹក្សាឃុំ /សង្កាត់ នៅតាមបណ្តាស្រុក / ក្រុង ទូទាំងខេត្ត រាជធានី តាមប្រព័ន្ធ online ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឃន៍វិស័យកសិកម្ម និងជនបទ នៅសាលាខេត្តពោធិ៍សាត់ ដែលដឹកនាំការប្រជុំដោយ ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណ:អភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាល​ ខេត្តពោធិ៍សាត់ ។
កិច្ចប្រជុំមានគោលបំណង៖
 -​ ផ្សព្វផ្សាយពីផែនការ ចុះបណ្តុះបណ្តាល ស្តីពី ការ​បញ្ជ្រាបការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងដំណើរការកសាងផែនការអភិវឌ្ឃន៍ និងកម្មវិធីវិនិយោគឃុំ/ សង្កាត់ ប្រកបដោយបរិយាបន្នសង្គមដល់គណ:អភិបាលខេត្ត រាជធានី និងក្រុមការងារសម្របសម្រួល វិស័យសន្តិសុខស្បៀង និងអារហារូបត្ថម្ភ ខេត្តដើម្បីជ្រាប និងសហការអនុវត្ត ។ដោយមានការចូលរួម ពីលោក លោកស្រីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត,លោកអភិបាល អភិបាលរង ក្រុង /ស្រុកពាក់ព័ន្ធ,មន្ត្រីនៅសាលាខេត្ត សរុបអ្នកចូលរួមទាំងអស់ចំនួន ២៤ នាក់ ស្រី ០៨ នាក់​ ។ 
លទ្ធផលអង្គប្រជុំ ក្រុមការងារថ្នាក់ជាតិនិងគ្រោងធ្វើការបើកវគ្គបណ្តុះបណ្តាលស្តីពី ការ​បញ្ជ្រាបការងារ​សន្តិសុខស្បៀង និងអារហារូបត្ថម្ភក្នុងដំណើរការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ឃុំ/សង្កាត់ នៅក្នុង​ ខេត្តពោធិ៍សាត់ ចំនួន ០៦ វគ្គ ចាប់ពីសប្តាហ៍ទី០៣ ក្នុងខែ កញ្ញា ដល់ ចុងខែ វិច្ឆិកា ឆ្នាំ២០២២ តទៅ​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter