ថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ លោកទោម ទីន មន្រ្តីអនុវត្តអនុកម្មវិធីថ្នាក់ស្រុកបាកាន និង លោក ឯក សម្បត្តិ ភ្នាក់ងារផ្សព្វផ្សាយឃុំរំលេច បានចុះរៀបចំការប្រជុំផ្សព្វផ្សាយ និងឆ្លុះបញ្ជាំងផលិតផល និងផលិតស្លាកសញ្ញាទទួលស្គាល់ពីមន្ទីរកសិកម្មលើផលិតផល សុវត្ថិភាពដល់បណ្ដុំអាជីវកម្មបន្លែ នៅភូមិប្រឡាយរំដេង ឃុំរំលេច ស្រុកបាកាន ។ ក្រុមការងារបានចុះពិនិត្យនិងតាមដានលើការដាំដុះដំណាំបន្លែ និងប្រមូលផលលក់កសិផល របស់កសិករឈ្មោះ ទួន ណារី មានបន្លែត្រសក់ បានចំនួន ១៧០គីឡូក្រាម លក់បានថ្លៃ ២.០០០រៀល/១គ.ក្រ សរុបចំនួន ៣៤០.០០០រៀល ។ សូមបញ្ជាក់ថាសមាជិកបណ្តុំអាជីវកម្ម បានប្រមូលផលដំណាំសរុប ចំនួន ៥.៨៧០គីឡូក្រាម លក់បានថ្លៃ២.០០០រៀល/១គ.ក្រ សរុបថវិកា ១១.៧៤០.០០០រៀល ពីការប្រមូលផលបន្លែលក់ជាប្រចាំដល់ឈ្មួញប្រមូលទិញតាមកិច្ចសន្យា និងមួយចំនួនទៀតលក់ក្នុងសហគមន៍ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម