ថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើ ដឹកនាំដោយលោក ពាក្យ មនោ ប្រធានផ្នែកសហគមន៍ព្រៃឈើ នៃខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ អនុវត្តអនុកម្មវិធី ASPIRE បានដឹកនាំសម្របសម្រួលចុះពង្រឹងបណ្តុំអាជីវកម្មឬស្សីទំពាំងផ្អែម នៅភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយប្រមូលផ្តុំសមាជិកបណ្តុំអាជីវកម្មឬស្សីទំពាំងផ្អែម ពិនិត្យលើការដាំដុះនិងលូតលាស់ឬស្សីទំពាំងផ្អែម ការថែទាំនិងពូនគល់ដើម្បីឱ្យទំពាំងមានការលូតលាស់ថ្លោសល្អ, ដើមមានសុខភាព និងជីជាតិគ្រប់គ្រាន់សម្រាប់ការលូតលាស់ ។ ក្រុមការងារក៏បានដឹកនាំសមាជិកបណ្តុំធ្វើការអនុវត្តជាក់ស្តែងលើការរៀបចំ និងកែលម្អគុម្ពឬស្សី ដោយពូនគល់ ថែមដីមមោកដែលមានជីជាតិ បង្ហាញតាមលក្ខណៈបច្ចេកទេស ដល់សមាជិកមួយចំនួនដើម្បីឱ្យសមាជិកយកទៅអនុវត្តបន្ត។ ជាលទ្ធផលសមាជិកបណ្តុំអាជីវកម្មមួយចំនួនបានកំពុងប្រមូលផលទំពាំងផ្អែម ចំនួន ៥៤គីឡូក្រាម លក់បានថ្លៃ២.០០០រៀល/គ.ក្រ សរុបថវិកាបាន ១០៨.០០០រៀល លក់ទៅឱ្យឈ្មួញប្រមូលទិញក្នុងភូមិ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម