ថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ សង្កាត់រដ្ឋបាលព្រៃឈើឈើតុំ សហការជាមួយអាជ្ញាធរឃុំ ភូមិ ប្រជាការពារ ប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ ក្រុមយុវជន រួមទាំងគណៈកម្មការសហគមន៍ព្រៃឈើចំបក់ផ្អែមបានចុះធ្វើការដាំកូនឈើចំនួន ៥០០ ដើម (អាកាស្យាចំនួន ៣៥០, ឈើទាល៥០ដេីម, ក្រញូង ៥០ និងធ្នង់ចំនួន៥០ដើម) ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានអ្នកចូលរួម ២៦នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម