មាតិកា
សកម្មភាព​ចុះតាមដានការដាំដំណាំម្ទេសដៃនាង​ និងស្ពៃក្រញ៉ាញ់​ នៅភូមិ​សន្លុង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៩ កញ្ញា ២០២២
109

ថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ និងក្រុមការងារ បានចុះពិនិត្យ​ការដាំបន្លែរបស់ កសិករឈ្មោះ លី រ៉ន ភេទស្រី អាយុ៤៦ឆ្នាំ ស្ថិតក្នុងភូមិ​សន្លុង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ មានដាំដំណាំម្ទេសដៃនាង ផ្ទៃដី៦អា ដំណាំមានអាយុ២១ថ្ងៃ (ស្ថិតក្នុងដំណាក់កាលចេញផ្កា) ជាទូទៅដំណាំ​នេះអាចប្រមូលផលបាននៅអាយុ ៥៥ថ្ងៃ-៦០ថ្ងៃ ។ កសិករក៏មានដាំដំណាំស្ពៃក្រញ៉ាញ់ ផ្ទៃដី៤អា ដាំ​ក្នុងផ្ទះសំណាញ់ ដំណាំទើបដាំបាន​រយ:ពេល៧ថ្ងៃ​ (ដំណាក់កាលថែទាំ) ជាទូទៅដំណាំ​នេះ​អាចប្រមូលផលបាននៅអាយុ៤០ថ្ងៃ-៤៥ថ្ងៃ​ ។ ក្រុមការងារ​បានជំរុញអោយកសិករផ្សំថ្នាំពុលធម្មជាតិ និងជីកំប៉ុស្តិ៍ធម្មជាតិ ដើម្បីកាត់បន្ថយការចំណាយធាតុ​ចូលក្នុងផលិតកម្មដំណាំបន្លែ​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter