៚៚យោងតាមរបាយការណ៍របស់ការិយាល័យក្សេតសាស្រ្ត និងផលិតភាពកសិកម្ម បានបង្ហាញពីលទ្ធផលការងារបង្កបង្កើនផលស្រូវរដូវ ~ ដំណាំរួមផ្សំ និង ដំណាំឧស្សាហកម្ម គិតត្រឹម ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២២ មានដូចខាងក្រោមៈ
១-ការបង្កបង្កើនផលស្រូវរដូវវស្សា គិតត្រឹមថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ២០២២៖ ផែនការ ១១៥.០០០ ហ.ត អនុវត្តបាន ១២៨.២៣៩ ហ.ត ស្មើនឹង ១១១,៥១% ក្នុងនោះស្រូវស្រាល ៨២.១៩៣ ហត ស្រូវកណ្ដាល ២៥.៣៩៤ ហត ស្រូវធ្ងន់ ១៥.២៩៧ ហត ចំការ ១.១៨៨ ហត និងស្រូវឡើងទឹក ៩៧២ ហត បង្កេីនរដូវ ៣.១៩៥ ហ.ត ដោយ ផ្ទៃដីភ្ជួររាស់បាន ១៣០.១៧៦ ហ.ត ភ្ជួររាស់ដោយគ្រឿងយន្ត ១៣០.១៤០ ហត ភ្ជួររាស់ដោយគោក្របី ៣៦ ហត ។
២-ដំណាំរួមផ្សំនិងសាកវប្បកម្មគ្រួសារកសិកររដូវវស្សា ៖ ផែនការ ១.០៥៤ហ.ត អនុវត្តបានសរុប ១.២៥៣ ហត ស្មើ ១១៨,៨៨% ក្នុងនោះបន្លែគ្រប់មុខ ៣៧៤ ហ.ត, ឪឡឹក ១៦២ ហ.ត, ម្ទេសគ្រប់ប្រភេទ ៤ ហ.ត, ល្ពៅ ៥៤ ហ.ត, ម្នាស់ ០០ ហ.ត, ដំឡូងជ្វា ១៣៤ ហ.ត, ពោតស ២៧២ ហ.ត, ត្រាវ ៥២ ហ.ត , ខ្ញី ៦១ ហ.ត, សាគូ ៤១ ហ.ត និងរមៀត ៩៩ ហ.ត ប្រៀបធៀប ឆ្នាំមុន អនុវត្តបាន (៣៤១) ហត ។
៣-ដំណាំឧស្សាហកម្មគ្រួសារកសិកររដូវវស្សា៖ អនុវត្តបានសរុប ៣០.៣៩២ ហតស្មើ ១៥៧,៦៣ % ផែនការប្រចាំឆ្នាំ ១៩.២៨០ ហ.ត ក្នុងនោះ ដំឡូងមី ២១.៤៦៩ ហ.ត, ពោតក្រហម ៧.៤០២ ហ.ត អំពៅ ១៣៦ ហ.ត ដំណាំល្ង ៩៧ ហ.ត សណ្តែកដី ៥៣៦ ហ.ត សណ្តែកសៀង ១៤១ ហ.ត សណ្តែកបាយ ៤៣៨ ហ.ត និងសណ្តែកអង្គុយ ១៧៣ ហ.ត ។