មាតិកា
កិច្ចការ​ចុះពិនិត្យតាមដាន​ការដាំដុះដំណាំ របស់សមាជិកបណ្តុំអាជីកម្មបន្លែសុវត្ថិភាពជ្រែង នៅភូមិ ជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង​ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ១៩ កញ្ញា ២០២២
108

ថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ បានចុះពិនិត្យតាមដាន​ការដាំដុះដំណាំ របស់សមាជិកបណ្តុំអាជីកម្មបន្លែសុវត្ថិភាពជ្រែង នៅភូមិ ជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង​ ខេត្តពោធិ៍សាត់​ ។ 
សមាជិកបណ្តុំអាជីកម្ម 
១. ឈ្មោះ អ៊ុន លក្ខិណា បានប្រមូលផលត្រឡាច លើដី ៧អា បានផលសរុបប្រហែល ៤តោន តម្លៃដែល​លក់បានចន្លោះពី ១.៥០០៛-២.០០០៛ ក្នុង១គីឡូក្រាម​ ។ 
២. ឈ្មោះ ឡាង សុខា កំពុងដាំដុះស្ពៃកំពុងលូតលាស់ល្អនិងប្រមូលផលឆាប់ៗនេះ​ ។
សម្រាប់សមាជិកផ្សេងៗទៀតក៍កំពុងប្រមូលផល ស្ពៃ ននោង ត្រឡាច ត្រប់ជាដើម។
បន្ទាប់ពីនោះដែរក្រុមកសិករក៍កំពុងរៀបចំដីដាំដំណាំសាឡាដ និងស្ពៃ បន្តទៀតដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter