មាតិកា
ក្រុមការងារថ្នាក់ជាតិបង្ក្រាបបទល្មើសជលផលនៅភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ២០ កញ្ញា ២០២២
62

ថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចជលផលផ្នែករដ្ឋបាលជលផលក្រគរ សង្កាត់រដ្ឋបាលជលផលកំពង់លួងនៃខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ដឹកនាំដោយ​ លោក​ ភុន សុវណ្ណា​សហការជាមួយក្រុមការងារថ្នាក់ជាតិបង្ក្រាបបទល្មើសជលផលដឹកនាំដោយ​ លោក​ វរសេនីយ៍ត្រី​ ទ្រី​ អាន តំណាងរាជអាវុធហត្ថផ្ទៃប្រទេស និងលោក​វរសេនីយ៍ទោ ហូ សុគុណ​ តំណាងអគ្គស្នងការនគរបាលជាតិ និងកម្លាំងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដែលមានកម្លាំងសរុប​ ១៤នាក់​ កាណូត ០២គ្រឿង​បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទពីចំណុច​កំពង់លួង ដល់ភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ​ ។ ជាលទ្ធផលបង្ក្រាបបានលូស្បៃមុង០១ករណី​ ។  វត្ថុតាងរុះរើបំផ្លាញចោលមាន៖
- របាំងស្បៃមុង​ ១២ខ្សែ​ ប្រវែង​ ២.៤០០ម៉ែត្រ
- បរចំនួន​ ០៨គ្រឿង
- លូស្បៃមុង​ ១២មាត់
- បង្គោលចំរឹង​ ២៥០ដើម
- ចាក់លែងកូនត្រីចំរុះ ១៥០គីឡូក្រាម ។

ចំនួនអ្នកចូលទស្សនា
Flag Counter