មាតិកា
សកម្មភាព​ចុះពិនិត្យការចិញ្ចឹមកង្កែបរបស់កសិករ គឹម ហៀប សមាជិកបណ្តុំអាជីវកម្ម ត្រី~កង្កែប របស់កម្មវិធី​ ASPRE នៅភូមិថ្មី ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ២០ កញ្ញា ២០២២
86

ថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ លោក នាង ង៉ែត តំណាងក្រុមការងារខណ្ឌរដ្ឋបាលជលផល រួមជាមួយលោក ម៉ែន វណ្ណៈ អ្នកសម្របសម្រួលថ្នាក់ខេត្ត បានចុះពិនិត្យសកម្មភាពចិញ្ចឹមកង្កែបរបស់កសិករ គឹម ហៀប សមាជិកបណ្តុំអាជីវកម្ម ត្រី~កង្កែប របស់កម្មវិធី​ ASPRE នៅភូមិថ្មី ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់​ ។ សមាជិកបណ្តុំអាជីវកម្មបានអនុវត្តការចិញ្ចឹមកង្កែបក្នុងតង់ និងលូ ដោយប្រើពូជកូនកង្កែប ចំនួន៥គីឡូក្រាម​ ដាក់ចិញ្ចឹមតាមបច្ចេកទេសវារីវប្បកម្មល្អ ដែលមន្ទីរ/ខណ្ឌរដ្ឋបាលជលផលផ្តល់ឱ្យមុនចែកពូជ និងសំភារ: ដែលឧបត្ថម្ភដោយកម្មវិធី នៅឆ្នាំ២០២១​ ។  ក្នុងរយ:ពេល០៣~០៤ខែ ដំបូងគាត់​បានប្រមូលផលកង្កែបសាច់ ចំនួន៥០០គីឡូក្រាម​ លក់បានតំលៃ ៦.៥០០៛/០១គក្រ លក់អោយឈ្មួញមកពីផ្សារទីរួមខេត្តពោធិ៍សាត់ ប្រមូលទិញ និងលក់បានថវិកា​សរុប ២.៦០០.០០០រៀល និងទុកចិញ្ចឹមបន្ត ១០០គីឡូក្រាម​ និង​គាត់អាចរកប្រាក់ចំណេញ បាន​១.៦០០.០០០រៀល ដោយដកការចំណាយធាតុចូល និងចំណាយកំលាំងពលកម្ម​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter