មាតិកា
ការ​បោះឆ្នោតជ្រើសរើសគណៈកម្មការសហគមន៍​នេសាទដូងជ្រុំ អាណត្តិថ្មី ឆ្នាំ២០២២-២០២៧ នៅភូមិដូងជ្រុំ ឃុំ បឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ២០ កញ្ញា ២០២២
97

ថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ពោធិ៍សាត់ រួមមាន លោកភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ លោក ឆន សុខាតំណាង FAO ព្រមទាំងក្រុុមការងារនៃ​ខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ បានរៀបចំដំណើរការ មហាសន្និបាតបោះឆ្នោតជ្រើសរើសគណៈកម្មការសហគមន៍​នេសាទដូងជ្រុំ អាណត្តិថ្មី ឆ្នាំ២០២២-២០២៧ នៅភូមិដូងជ្រុំ ឃុំ បឹងបត់កណ្ដោល ស្រុកបាកានដោយមានការចូលរួមពី អាជ្ញាធរឃុំបឹងបត់កណ្ដោល លោកមេភូមិដូងជ្រុំ លោកមេភូមិទួលធ្មា និងប្រជាពលរដ្ឋទាំងពីរភូមិ ។​ បន្ទាប់ពីដំណើរការបោះឆ្នោតរួច ក្រុមការងាររើសជ្រើសបានបេក្ខភាពគណៈកម្មការសហគមន៍អាណត្ដិថ្មី ចំនួន​ ១១រូប​ ក្នុងនោះស្រីចំនួន​ ០២នាក់ ។ ជាចុងក្រោយ លោកនាយខណ្ឌបានពន្យល់ណែនាំព្រមទាំងឲ្យពួកគាត់ធ្វើការប្ដេជ្ញាចិត្ត និងគោរពលក្ខន្ដិកបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍នេសាទ ។

ចំនួនអ្នកចូលទស្សនា
Flag Counter