មាតិកា
ពិធី​សំណេះសំណាល​សាកសួរសុខទុក្ខ​ ប្រជាពលរដ្ឋ​ និង​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវក្រាលគ្រួសក្រហម​ដែលបានជួសជុលរួចរាល់នៅ​ ភូមិ​រលាប​ និងភូមិ​ព្រៃឱម៉ាល់
ចេញ​ផ្សាយ ២១ កញ្ញា ២០២២
47

ថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ បានអញ្ជេីញ​ចូលរួមពិធីសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ចំនួន៣០គ្រួសារ (មាន​គ្រួសារខ្វះខាត ស្ត្រីមេម៉ាយ ជនពិការ និង​ចាស់ជរា)​ ដោយក្នុង១គ្រួសារ​ ទទួលបានអង្ករចំនួន​ ១០គីឡូក្រាម​ ក្រោមអធិបតីភាព លោកជំទាវ ប៉ុក ណាឌី អភិបាលរងនៃគណៈអភិបាលខេត្ត និងឯកឧត្តម ទិត សំអឿន សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុមប្រឹក្សាក្រុង ក្រុមការងារមន្ទីរកសិកម្ម ក្រុមប្រឹក្សាសង្កាត់រលាប មេភូមិ ។​ បន្ទាប់ពីសំណេះសំណាលចប់ ក្រុមការងារបានចុះពិនិត្យស្ថានភាពផ្លូវក្រាលគ្រួសក្រហមមួយខ្សែមានប្រវែង៣.០០០ម៉ែត្រ​ (ភូមិរលាប​ និងភូមិព្រៃឱម៉ាល់) ដែលបានបើកការដ្ឋានកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ កន្លងមក ត្រូវបានជួសជុលរួចរាល់ ១០០% ដោយប្រើប្រាស់មូលនិធិសង្កាត់។

 

ចំនួនអ្នកចូលទស្សនា
Flag Counter