ថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានអញ្ជេីញចូលរួមកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាព ការអនុវត្តគម្រោងនៅក្នុងក្រុងពោធិ៍សាត់ នៃគម្រោងកែលម្អរគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាប ក្រោមការដឹកនាំដោយ លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជានាយកគម្រោង និងលោក លឹម សុខតូ អភិបាលរងខេត្ត តំណាងឯកឧត្ដម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ។ ដោយបច្ចុប្បន្ននេះគម្រោងទាំងមូលសម្រេចបាន ១០០%ហើយ,
ខណៈដែលរដ្ឋបាលក្រុងពោធិ៍សាត់ កំពុងដាក់ការស្នើសុំ ផ្លាកសញ្ញាចរាចរណ៍ និងអ៊ុតគំនូសសញ្ញាចរាចរណ៍បន្ថែមទៀត ។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំ ជាន់ទី១សាលាខេត្ត ដោយបានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពដែលមានការពាក់ព័ន្ធ អភិបាលក្រុង ម្ចាស់គម្រោង និងមន្ត្រីជំនាញមួយចំនួនទៀត ។ តាមរបាយការណ៍របស់រដ្ឋបាលក្រុងពោធិ៍សាត់បានឱ្យដឹងថា គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបក្នុងភូមិសាស្រ្តក្រុងពោធិ៍សាត់ បានចាប់ផ្តើមពីដើមឆ្នាំ២០២០ ដោយសម្រេចបាននូវវឌ្ឍនភាពគម្រោង ដូចខាងក្រោម៖
ទី១៖ អនុគម្រោងប្រព័ន្ធលូរំដោះទឹកភ្លៀង, ទឹកកខ្វក់ និងអាងប្រព្រឹត្តិកម្មសំណល់រាវ
ទី២៖ អនុគម្រោងទីលានចាក់សំរាម អនុគម្រោងនេះ ចាប់ផ្តើមអនុវត្តនៅខែមេសា ឆ្នាំ២០២០ មកទល់ពេលនេះសម្រេចការងារសាងសង់បាន ១០០%។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម