ថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បណ្តាញសមាគមនារី សន្តិភាព និងអភិវឌ្ឍន៍ អង្គភាពមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខត្តពោធិ៍សាត់ ដឹកនាំដោយ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ បានចូលរួមពិធីកាន់បិណ្ឌ វេនទី១២ នៅវត្តភ្នំទ្រព្យ ស្ថិតនៅសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោកជំទាវ ប៉ុក ណាឌី អភិបាលរងនៃគណ:អភិបាលខេត្តពោធិ៍សាត់ ។
សមាសភាពចូលរួមមាន:
- លោកជំទាវ លោកស្រី ប្រធាន អនុប្រធាន និងសមាជិកាកិត្តិយសសាខាសមាគមនារី
- លោកជំទាវ លោកស្រី ជាប្រធាន អនុប្រធាននិងជាសមាជិកាគណកម្មការសាខាសមាគមនារី
- លោកស្រីប្រធាន អនុប្រធាន អនុសាខានិងបណ្តាញសមាគមនារីបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត
- ព្រមទាំងមានការចូលរួមពីសំណាក់អាជ្ញាធរនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម