មាតិកា
ពិធីជួបសំណេះសំណាល​ ថ្នាក់ដឹកនាំ​ និង​មន្ត្រី​រាជការ​គ្រប់លំដាប់ថ្នាក់​ នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ នៅសាលប្រជុំ​មន្ទីរ​កសិកម្ម​ ​ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ២២ កញ្ញា ២០២២
106

ថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២​ លោក​ ឡាយ​ វិសិដ្ឋ​ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​បានជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយ​​ថ្នាក់ដឹកនាំ​មន្ទីរ នាយខណ្ឌ រដ្ឋបាលជលផល ព្រៃឈើ ប្រធាន អនុប្រធានការិយាល័យ១០ការិយាល័យ​ និងមន្រ្តីរាជការ ក្នុងឱកាស​បុណ្យភ្ជុំបិណ្ឌ​ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២  ។  នាពេលនោះដែរ​ លោកប្រធាន​ ក៏បាន​ផ្ដល់ជា​អនុសាសន៍​បន្ថែមដល់​មន្ត្រី​ទាំងអស់ដើម្បីពង្រឹងគុណភាពការងារ:
-​ ខិតខំ​ប្រឹងប្រែង​ និង​គោរព​តួនាទី​ភារកិច្ច​ឱ្យបានខ្ជាប់ខ្ជួន
-​ ប្រឹងប្រែងសិក្សារៀនសូត្រ​ស្វែងរកនូវ​ ចំណេះដឹង​ និងបទពិសោធន៍ថ្មីបន្ថែម
-​ ចេះចែករំលែកចំណេះដឹង​ដល់គ្នាទៅវិញទៅមក
-​ មានស្មារតីសាមគ្គីភាព​ ។ 
បន្ថែម​លេីកនោះក៏មានការចែកជូននូវ​ អង្កដំណេីរ​ និង​សណ្ដែកបាយ​ដល់​មន្រ្ដី​គ្រប់ៗគ្នា​ ក្នុងម្នាក់ៗ​ ពីរកញ្ចប់​ ដោយមានការចូលរួមសរុបមាន​ ៧០នាក់​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter