មាតិកា
បន្ត​បោះឆ្នោតជ្រើសរើសគណៈកម្មការសហគមន៍នេសាទរបងរមាស អាណត្តិថ្មី ឆ្នាំ២០២២-២០២៧ នៅភូមិរបងរមាស ឃុំ បឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៣ កញ្ញា ២០២២
129

ថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លោក​ ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ រួមមាន លោក ឆន សុខា តំណាង FAO ព្រមទាំងក្រុុម
ការងារនៃខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ 
បានរៀបចំដំណើរការ មហាសន្និបាតបោះឆ្នោតជ្រើសរើសគណៈកម្មការសហគមន៍នេសាទរបងរមាស អាណត្តិថ្មី ឆ្នាំ២០២២-២០២៧ នៅភូមិរបងរមាស ឃុំ បឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់​ ដោយ​មានការចូលរួមពី អាជ្ញាធរ​ ឃុំបឹងបត់កណ្ដោល លោក​មេភូមិរបងរមាស និងប្រជាពលរដ្ឋក្នុងភូមិ ។​ បន្ទាប់ពីដំណើរការបោះឆ្នោតរួច ក្រុមការងារជ្រើសរេីស​បាន​គណៈកម្មការសហគមន៍អាណត្ដិថ្មី ចំនួន១១ រូប ក្នុងនោះស្រីចំនួន​ ម្នាក់ ។​ ជាចុងក្រោយ លោកនាយខណ្ឌ  បានធ្វើការបូកសរុប និងផ្ដាំផ្ញើពន្យល់ណែនាំ ដល់អង្គប្រជុំឲ្យចូលរួមគោរពច្បាប់ស្ដីពីជលផល ជាពិសេសដល់គណៈកម្មការសហគមន៍នេសាទអាណត្តិ
ថ្មីធ្វើការប្ដេជ្ញាចិត្ត គោរពលក្ខន្ដិកបទបញ្ជាផ្ទៃក្នុង 
និងត្រូវមានរបបប្រជុំប្រចាំខែ ជារៀងរាល់ខែព្រមទាំងមានរបាយការណ៍ពីការអភិវឌ្ឍន៍សហគមន៍របស់ខ្លួន​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter