ថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានអញ្ជេីញចូលរួមកម្មវិធីចុះអនុស្សារណៈយោគយល់លើការអនុវត្តគម្រោង “ ការបង្កើត និងការអនុវត្តបច្ចេកទេសកាត់ បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចេញពីវាលស្រែ ដែលស្ថិតនៅភាគខាងលិចបឹងទន្លេសាបតាមរយៈការបង្កើតប្រព័ន្ធ គ្រប់គ្រងទឹកខ្នាតធំ រវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) និងមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការស្រាវជ្រាវកសិកម្ម (JIRCAS) នៃប្រទេស ជប៉ុន ដែលនឹងប្រព្រឹត្តទៅ សណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម សាស្ត្រាចារ្យបណ្ឌិត ប៉ោ ប៊ុនថាន សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទកសិកម្ម និង Mr. Okada Naoya លេខាទី២ស្ថានទូតជប៉ុន និង Dr. KOYAMA Osamu, Presedent of JIRCAS មជ្ឈមណ្ឌលអន្តរជាតិ សម្រាប់ការស្រាវជ្រាវកសិកម្ម ប្រទេសជប៉ុន ។ ដែលកម្មវិធី នេះមានគោលបំណងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម និងកាត់បន្ថយចំពោះការប្រែប្រួលអាកាសធាតុ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម