មាតិកា
ពិធីសំណេះសំណាល សួរសុខទុក្ខដល់គណ:កម្មការ និង ក្រុមកីឡាករទូកង តេជោសែនជ័យបារមីវត្តលលកសចាស់ នៅបរិវេណវត្តលលកស នៅភូមិព្រែកត្នោត សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៨ កញ្ញា ២០២២
254

ថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២​ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីររួមជាមួយ ព្រះតេជគុណ ព្រះចៅអធិការវត្តលលកសចាស់ និង លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ ក្រុមការងារ បានចូលរួមពិធីសំណេះសំណាល សួរសុខទុក្ខដល់គណ:កម្មការ និង ក្រុមកីឡាករទូកង តេជោសែនជ័យបារមីវត្តលលកសចាស់ នៅបរិវេណវត្តលលកស នៅភូមិព្រែកត្នោត សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលមានអ្នកចូលរួមសរុប ៤៣នាក់/ស្រី០២នាក់​ ។ លោកប្រធានបានផ្តាំផ្ញើដល់កីឡាករទូកង ខិតខំប្រឹង ប្រែងសមហាត់អ៊ុំទូក ដើម្បីឈានយកជ័យលាភី ក្នុងពីធីប្រណាំងទូកង ក្នុងខេត្តពោធិ៍សាត់របស់យើងដែលប្រព្រិត្តទៅនៅថ្ងៃទី១៦-១៨ ខែតុលា ឆ្នាំ ២០២២ ខាងមុខនេះឱ្យទទួលបានជោគជ័យ​ ។ ជាមួយគ្នានេះ លោកប្រធានមន្ទីរបានផ្តល់ថវិកាចំនួន ២.៥០០.០០០រៀល ក្នុងការជួសជុលទូក~លាបថ្នាំទូក~ស្បៀងអាហារ​ និងថវិកាជូនដល់ក្រុមកីឡាករ ដោះស្រាយក្នុងកំឡុងពេលហាត់សមផងដែរ​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter