ថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលព្រៃឈេីពោធិ៍សាត់ បានសម្របសម្រួលដំណើរទស្សនះកិច្ចសិក្សារបស់សេវាកម្មព្រៃឈើប្រទេសកូរ៉េ ចុះទៅសិក្សាស្វែងយល់ពីការគ្រប់គ្រងសហគមន៍ព្រៃឈេី ការធ្វើកសិរុក្ខកម្ម ក្នុងសហគមន៍ព្រៃឈេី ភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ និងពិនិត្យបន្លែផ្ទះសំណាញ់ ភូមិបាក់ជញ្ជៀន ឃុំសំរោង ស្រុកភ្នំក្រវាញ និងសិប្បកម្មឆ្លាក់រូបពីឈើស្រុកភ្នំក្រវាញ ដែលមានសមាជិកចូលរួម៩នាក់ រួមមានរដ្ឋបាលព្រៃឈើចូលរួមសម្របសម្រួលផងដែរ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម