មាតិកា
សកម្មភាព​ចុះចែកជូន​កូនមាន់ដល់កសិករនៅក្នុងតំបន់ដោះគ្រាប់មីនរបស់អជ្ញាធរ​ស៊ីម៉ាក់កម្ពុជា នៅភូមិ ទួលគ្រួស ឃុំ ប្រមោយ ស្រុក វាលវែង ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ៣០ កញ្ញា ២០២២
70

ថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២​ លោក ឡាយ វិសិដ្ឋ​​​ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ខេត្តពោធិ៍សាត់​ បានចុះចែកជូន​កូនមាន់ដល់កសិករនៅក្នុងតំបន់ដោះគ្រាប់មីនរបស់អជ្ញាធរ​ស៊ីម៉ាក់កម្ពុជា ស្ថិតនៅភូមិ ទួលគ្រួស ឃុំ ប្រមោយ ស្រុក វាលវែង ខេត្តពោធិ៍សាត់​ ជាជំនួយ​ CA ជប៉ុន ដែលមានការចូលរួមពី៖​ លោក​ ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម​, លោក​ រស់ សុភា ប្រធានមណ្ឌលអភិវឌ្ឍន៍,​ លោក​ ទិត សុផល ប្រធានវិស្វកម្ម និងអភិវឌ្ឍន៍,​ លោក​ ផាត់​ សារុន​ ប្រធាន​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ និង​មន្រ្តី​ក្រុមការងារ​ ព្រមទាំងកសិករទទួលផលចំនួន១៥នាក់/១៥គ្រួសារ​ កសិករក្នុងគម្រោងក្រោយពីបានការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់មាន៥លើកពីមន្ត្រីការិយាល័យផលិតកម្ម​ និង​បសុព្យាបាល​ខេត្ត​ ទទួល​បាន​កូន​មាន់​ស្រែ​ចិញ្ចឹមចំនួន​៤០ក្បាល​, ស្នូក​ទឹក​,​ ស្នូក​ចំណីមួយគូ,​ ចំណី០៨គីឡូក្រាម​ ក្នុង១គ្រួសារ ដើម្បីចិញ្ចឹមដោះស្រាយជីវភាពក្នុងគ្រួសារ​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter