ថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី សួង កញ្ញា អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក បានចូលរួមកម្មពិធីផ្សព្វផ្សាយសេចក្តីណែនាំស្តីពីនីតិវិធីនៃការផ្តល់ទិដ្ឋាការលើការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្រ្តីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព លោក ញឹម រដ្ឋា ប្រធានមន្ទីរមុខងារសាធារណ: ។ កិច្ចប្រជុំនេះបានប្រារព្ធធ្វើនៅមន្ទីរមុខងារសាធារណ: ខេត្តពោធិ៍សាត់ ។ សមាសភាពចូលរួមអញ្ជើញមកពីបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត សរុប ៤៤នាក់, ស្រ្តី ២២នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម