មាតិកា
ពិធី​ប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ចំនួន០៤រូប
ចេញ​ផ្សាយ ៣០ កញ្ញា ២០២២
321

ថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២​ លោក ហៃ ធូរ៉ា ប្រធានមន្ទីរស្តីទីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ លោក លោកស្រី អនុប្រធានមន្ទីរ ថ្នាក់ដឹកនាំការិយាល័យជំនាញ ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ចំនួន០៤រូប ក្រោមអធិបតីភាព ឯកឧត្តម ប៉ាវ ហមផានរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ គណៈអភិបាលខេត្តក្រុមប្រឹក្សាខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទក្រុមប្រឹក្សាឃុំ/សង្កាត់ និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ៨០៣ អនក្រ.តត ចុះថ្ងៃទី២០ កញ្ញា ឆ្នាំ២០២២ ស្តីពីការតែងតាំងមន្ត្រីរាជការ ត្រូវបានតែងតាំងមន្ត្រីរាជការ ចំនួន០៤រូប ឱ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដូចមានរាយនាមខាងក្រោម៖

១-លោក ហៀម ឃួន អតីតអភិបាលរងនៃគណៈអភិបាលខេត្តកែប និងជាអតីតអនុប្រធាននាយកដ្ឋានសរុប នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បច្ចុប្បន្នជាអភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់។

២-លោក ងួន ប៉ោសេង អតីតអនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល បច្ចុប្បន្នជាអភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់។

៣-លោក ឡាយ វិសិដ្ឋ អតីតប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បច្ចុប្បន្នជាអភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់។

៤-លោក រុន សារី អតីតអនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តពោធិ៍សាត់ (ខ្មែរឥស្លាម) បច្ចុប្បន្នជាអភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់។

ចំនួនអ្នកចូលទស្សនា
Flag Counter