ថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ លោក ហ៊ន់ សុវណ្ណ ប្រធាន និងលោកស្រី សាមិត សោភ័ណ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានអញ្ជេីញចូលរួមសិក្ខាសាលាស្តីពី វេទិកាថ្នាក់ជាតិសម្រាប់ការផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំដោយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ក្រោមអធិបតីភាព
១. លោក ជា សុខុន អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
២. លោក ប៊ុន ថុល តំណាង FAO
៣. លោក ហេង ជូឡុង ប្រធានការិយាល័យព័ត៌មានសេវាផ្សព្វផ្សាយកសិកម្ម ។
ដែលមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម ភ្នាក់ងារផ្សព្វផ្សាយឃុំ ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធ សរុបចំនួន ១០១នាក់ ស្រី ៣០នាក់ ។
សិក្ខាសាលានេះមានគោលបំណង
១) បង្កើតបណ្តាញការងារប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពសម្រាប់គាំទ្រដល់អ្នកផ្តល់សេវាប្រឹក្សាយោបល់ ផ្សព្វផ្សាយ (EAS)
២) លើកកម្ពស់ការសម្របសម្រួល និងពង្រឹងកិច្ចសហការក្នុងចំណោមពហុអ្នកពាក់ព័ន្ធ
៣) ផ្សព្វផ្សាយពីគោលការណ៍ណែនាំសម្រាប់ភ្នាក់ងារផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម